Thursday, August 4, 2011

ក្រសួងអភិវឌ្ឈន៏ជនបទ

                           សេចក្ដីផ្ដើម
              តំបន់​ជនបទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ ប្រែក្លាយ​បន្ដិច​ម្ដងៗ​ពី​គ្មាន​អ្វី​សោះ​ក្រោយ​ឆ្នាំ ១៩៧៩ មក ជា​កន្លែង ផលិត​នៃ​ផលិតផល​កសិកម្ម តំបន់​ឧស្សាហកម្ម​ធុនស្រាល សិប្បកម្ម ពាណិជ្ជកម្ម វារី​អគ្គិសនី និង​ទេសចរណ៍ ពិសេស​មាន​ផ្លូវថ្នល់​ខ្វាត់ខ្វែង​គ្រប់​ច្រកល្ហក មាន​សាលារៀន​តាំងពី​អនុវិទ្យាល័យ រហូតដល់ សាកលវិទ្យាល័យ មាន​មន្ទីរ​ពេទ្យ ប៉ុស្ដិ​សុខភាព ប្រព័ន្ធ​ធារាសាស្ដ្រ ​ប្រភព​ទឹកស្អាត​មាន​អណ្ដូង​ទឹក ស្រះទឹក អាង​ស្តុកទឹក បង្គន់​អនាម័យ​សាធារណៈ និង​បង្គន់​តាម​ផ្ទះ​ឯកជន ដើម្បី​លើក​តម្កើង​សុខមាល​ភាព​​ប្រជាជន​នៅ​តំបន់ជនបទ ។ យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាលទី ២ កំពុង​នាំមក​នូវ​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​នៅ​ទូទាំង​ប្រទេស ពិសេស​តំបន់​ជនបទ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​បាន​បង្ហាញ​តាមរយៈ​សមិទ្ធផល​នានា​នៅ​ទូទាំង​ប្រទេស សំដៅ​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋមាន​ល័ក្ខខ័ណ្ឌ​ជីវិត​​រស់​នៅ​ល្អប្រសើរ ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។
            ក្នុង​ត្រីមាសទី​ ១ ឆ្នាំ ២០១០ នេះ ស្ថាន​ភាព​មន្ដ្រីរាជការ​ក្រសួងអភិវឌ្ឍន៍​ជនបទ​មាន​ចំនួន ២.០៧៣ នាក់ ក្នុង​នោះប្រុស​ចំនួន ១ ៦៩៨ នាក់ និង​ស្ដ្រី​មាន​ចំនួន ៣៧៥ នាក់ ក្នុង​នោះ​មន្ដ្រីថ្នាក់​កណ្ដាល​មាន​ចំនួន ៥៨៨ នាក់ ស្ដ្រី ១២៣ នាក់ និង​ថ្នាក់​រាជធានី ខេត្ដ មាន​ចំនួន ១ ៤៨៥ នាក់ ស្ដ្រី ២៥២ នាក់ ។ ក្រសួង​បាន​ទទួល​លិខិត​ចូលចំនួន ៣ ៤៥៦ ច្បាប់ និង​បាន​បញ្ជូន​លិខិត​ចេញ​ទៅ​ក្រៅ​ក្រសួង​បាន​ចំនួន ៣៩៥ ច្បាប់ លិខិត​​បញ្ជា​បេសកកម្ម​ចំនួន ៧៦៧ ច្បាប់ ។
         ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ដោយ​ខិតខំ​បំពេញ​តួនាទី ក្នុង​នាម​ជា​អ្នក​ផ្ដល់​សេវា​បានយ៉ាង​ខ្ជាប់ខ្ជួន​ក្រោមការ​ដឹកនាំ​ដ៏​ ឈ្លាសវៃ និង​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គ​មហា​សេនាបតី ​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ខិត​ខំ​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ល្អ​ប្រសើរ ដែល​បាន​ជំរុញ​ស្ថានភាព​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ ឱ្យកាន់​តែ​ប្រសើរ​ឡើង​ដោយ​បាន​ធ្វើឱ្យ​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន ទាក់ទង​ដល់​ការ​កសាង ស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដែល​រួមមាន​ផ្លូវ ស្ពាន លូ ប្រឡាយ​ទឹក ទំនប់ទឹក អណ្ដូងទឹក ស្រះទឹក មណ្ឌលសុខភាព សាលារៀន ផ្សារ​ជនបទ ដែល​បម្រើ​ឱ្យ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់ ប្រជាពលរដ្ឋ ដោយ​ផ្ទាល់។ គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ (គ.អ.ភ) បាន​បំពេញ​ភារកិច្ចយ៉ាង​សំខាន់​សម្រាប់ ជួយ​ជំរុញ​ការ​អភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​ជា​ការ​អភិវឌ្ឍ​មាន​លក្ខណៈ​ចម្រុះ​ពហុវិស័យ សំដៅ​លើក​កម្ពស់ កម្រឹត​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដើម្បី​ឈាន​ទៅលុប​បំបាត់ ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅទូទាំង​ប្រទេស ។
           

ជំពូកទី១​​    GMBIRksYg nig rcnasm½<nærbs;RksYg
ផែ្នកទី១.អំពីក្រសួង
​១.១ បេសកកម្ម
ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ត្រូវ​ឆ្លើយ​តប​ ជា​ដំបូង​ ចំពោះ​ តម្រូវ​ការ​រយៈពេល​ខ្លី ​និង ​ជា​បន្ទាន់​របស់​ប្រជារាស្ត្រ​ជនបទ​កម្ពុជា​ ដែល​ទទួល​ផល​វិបាក​ពី​មហន្តរាយ​ បងា​ឡើង​ដោយ​ធម្មជាតិ​ ឬ ​មនុស្ស​ហើយ​ជា​បន្ទាប់​មក​ត្រូវ​ធានា​ថា​ ការ​រង​ទុក្ខ​វេទនា​នៅ​តំបន់​ជនបទ​ ត្រូវ​បាន​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​ប្រសិទ្ធភាព​និង​បន្ធូរ​បន្ថយ​បាន​យ៉ាង​ឆាប់​រហ័ស ។
            ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ព្យាយាម​បង្កើត​ឡើង​នូវ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ ភាព​ នៅ​គ្រប់​ តំបន់​ជនបទដោយ​លើក​ទឹក​ចិត្ត​ដល់​ស្វ័យភាព​គ្រប់គ្រាន់​ដែល​អាច​ផ្តល់​លទ្ធភាព​ដល់​សហគមន​ជនបទ​ក្នុង​ការ​ចូល​រួម​បង្កើន​សេដ្ឋកិច្ច​ជាតិ ។ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ តំណាង​ឱ្យ​ សេចក្ដី​សង្ឃឹម​ បំណង​ប្រាថ្នា​ ដែល​ពុំ​ទាន់​សម្រេច​បាន​នៅ​ ឡើយ​នៅ​ជនបទ​កម្ពុជា​ តាម​រយៈ​សន្តិភាព​និង​វឌ្ឍនភាព​ឈាន​ទៅ​រក​ភាព​ចម្រុង​ចម្រើន ។ នេះ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​អាច​ផ្ដល់​ និង​ធានារ៉ាប់រង​ដល់​គុណភាព​ជា​សារវន្ត​ នៃ​ជីវភាព​របស់​ប្រជា រាស្ត្រ​ជនបទ​គ្រប់រូប ។
១.២ ទិសដៅ​ចំបង
            កែ​លំអ​គុណភាព​នៃ​ជីវភាព​រស់​នៅ​របស់​ប្រជារាស្ត្រ​ជនបទ​ ដោយ​លើក​ទឹក​ចិត្ត​និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ស្វ័យភាព​គប់​គ្រាន់​ផ្នែក​សេដ្ឋកិច្ច​ និង​សកម្ម​យល់​ដឹង​ខាង​សង្គម​ ជា​ជាង​ពឹង​ផែ៛ក​ជា​និច្ចកាល​លើ​រដ្ឋាភិបាល​កណ្ដាល​ឬ​ភ្នាក់ងារ​ផ្ដល់​ជំនួយ​ឱ្យ​ជួយ​ឧបត្ថម្ភ ​។ជាក់ស្ដែង​លើក​ទឹក​ចិត្ត​និង​ធ្វើ​ឱ្យ​បាន​សំរេច​នូវ​អាកប្បកិរិយា​ឯករាជ្យ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្លះ​ៗ​របស់​គេ​ និង​ទទួល​ បាន​នូវ​ភាព​សោមនស្ស​ជា​បុគ្គល​ពី​ការ​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ខ្លួន​គេ ។ លើក​ទឹក​ចិត្ត​ និង​ជួយ​ដល់​សហគមន៍​ជនបទ​ឱ្យ​ចូល​រួម​ដោយ​ផ្ទាល់ ​កនុងការ​កែ​លំអ​ផលិតកម្ម​ កសិកម្ម​ ឧស្សាហកម្ម​ជនបទ ​និង​ការ​ស្វែងរក​ទីផ្សារ​សំរាប់ ដោះ​ដូរ​ផលិតផល​របស់​គេ ។ការ​អភិវឌ្ឍន៍​នេះ​នឹង​រួម​ចំណែក​ យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​ជាតិ ។
            ខិត​ខំ​ប្រឹង​ប្រែង​ ដោយ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ក្នុង​ការ​រារាំង​ដល់​ចលនា​ចាក​ចេញ​ពី​ជនបទ​ ទៅ​ទី​ក្រុង​របស់​បុគ្គល​ និង​គ្រួសារ​ ។ ភាព​ណែន​ណាន់​តាន់​តាប់​នៅ​ក្នុង​ទី​ក្រុង​ បង្ហាញ​ឱ្យ​ឃើញ​ការ​កើន​ឡើង​ជា​លំដាប់​នូវ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ ។ ការ​កែ​លំអ​សេដ្ឋកិច្ច​ជនបទ​ ដែល​ចាត់​ទុក​ថា​ជា​ការងារ​អាទិភាព​នោះ​អាច​ជួយ​ធ្វើ​ឱ្យ​ប្រែ​ក្រឡះ​នូវ​និន្នាការ​បច្ចុប្បន្ន​ដោយ​ស្ដារ​ឡើង​វិញ​ នូវ​ទំនុក​ចិត្ត​ក្នុង​ជីវភាព​ជនបទ​ និង​លើក​ទឹក​ចិត្ត​ការ​អភិវឌ្ឍន៍​សហគមន៍​ដែល​ជួយ​លើក​ស្ទួយ​ដល់ ​កំរិត​ជីវភាព​រស់​នៅ​នៅ​ជនបទ ។
១.៣​      សកម្មភាព​ស្នូល
            ទទួល​ខុស​ត្រូវ​លើ​ការងារ​អភិវឌ្ឍន៍​ជនបទ​ចំរុះ​ថ្នាក់​គ្រួសារ​ ភូមិ​ និង​ឃុំ​ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ព្រះ រាជាណាចក្រ ។(នេះ​គិត​បញ្ចូល​ទាំង​អស់ ​នូវ​តួនាទី​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ របស់ ​ក្រសួង​អភិវឌ្ឍន៍​ជនបទ) ។ លើក​ស្ទួយ​កំរិត​នៃ​ការ​រស់​នៅ​ និង​គុណភាព​នៃ​ជីវភាព​របស់​ប្រជារាស្ត្រ​ជនបទ​ ដោយ​កាត់​បន្ថយ ​ភាព​ក្រីក្រ​តាម​រយៈ​ការ​កែ​លំអ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ (ដូច​ជា ផ្លូវ​លំ​ជនបទ ការ​ផ្គត់​ផ្គង់​ទឹក ជនបទ ៘) ការ​ជំរុញ​ការ​ថែ​ទាំ​សុខភាព​បឋម ​ការ​អភិវឌ្ឍន៍​កសិកម្ម​ ការ​ផ្ដល់​ឥណទាន​ ជនបទ​ការ​ជំរុញ​មុខ​របរ/ ឧស្សាហកម្ម​តូច​តាច​ និង​ការ​ផ្ដល់​សំណង់​ទីផ្សារ​ជនបទ ។
            ជំរុញ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ចំពោះ​សហគមន៍​ជនបទ (និង​មន្ត្រី​រាជការ ក.អ.ជ) ដោយ ​រៀបចំ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ និង​ផ្ដល់​លទ្ធភាព ​ក្នុង​ការ​បើក​កម្មវិធី​បណ្ដុះ​បណ្ដាល​ សិក្ខាសាលា​និង​ការ​ប្រជុំ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ការ​ងារ​ដែល​ទាក់​ទង​ទៅ​នឹង​តម្រូវ​ការ​បណ្ដុះ​បណ្ដាល​ជាក់​លាក់​និង​បាន​កំណត់​រួច​អាស្រ័យ​ហេតុ​នេះ​ ទេពកោសល្យ បុគ្គល​ក៏​ត្រូវ​បាន​អភិវឌ្ឍ ​ជំរុញ​ឱ្យ​មាន​ជា ​រួម​នូវ​ភាព​ឯករាជ្យ​ម្ចាស់​ការ​របស់​សហគមន៍​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ការ​ងារ​ធ្វើ ។
១.៤​​​​​ អាណត្តិ
            រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ជូន​ “ក្រសួង​អភិវឌ្ឍន៍​ជនបទ”នូវ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ពេញ​លេញ​ក្នុង​កម្ពុជា​លើ​គំនិត​ផ្ដួច​ផ្ដើម​ និង​សកម្មភាព​អភិវឌ្ឍ​ជនបទ​ ដូច​តទៅ ៖
·         សំរប​សំរួល​ សហប្រតិបត្តិការ​ អនុវត្ត​ តាម​ដាន​ និង​វាយ​តម្លៃ​ កម្មវិធី​ និង​គំរោង​ការ ​អភិវឌ្ឍន៍​ជនបទ​ដើម្បី​នីតិសម្បទា ​និង​ជួយ​អភិវឌ្ឍ​តំបន់​ជនបទ​កម្ពុជា​ ដោយ​ជួយ​ឧបត្ថម្ភ​ ដល់​ប្រជារាស្ត្រ​ជនបទ ។
·         សំរប​សំរួល​ដល់​កិច្ច​សហប្រតិបត្តិការ​ នៃ​ខ្សែ​រយៈ​ក្រសួង​ពាក់ព័ន្ធ​ និង​កម្មវិធី​ជំនួយ​នានា ។
·         អនុវត្ត​យ៉ាង​សកម្ម​ នូវ​គំនិត​ផ្ដួច​ផ្ដើម​ក្នុង​ការ​ស្រាវ​ជ្រាវ​ដោយ​ឯករាជ្យ​ម្ចាស់​ការ ​ដើម្បី​អភិវឌ្ឍ​តំបន់​ជនបទ​កម្ពុជា​ ដោយ​ធ្វើ​ទំនាក់​ទំនង​យ៉ាង​ទូលំ​ទូលាយ​ ក្នុង​គោល​បំណង​ស្វែងយល់​ពី​ តម្រូវ​ការ​អង្កេត​ស្រាវជ្រាវ​ពី​ដំណោះ​ស្រាយ​ជា​វិជ្ជមាន​ដែល​អាច​កំណត់​បាន​ជា​អតិបរមា​ នូវ​ ឱកាស ​៘

 ២.រចនាសម្ព័ន្ធ​ក្រសួង
x>seRmc




ជំពូកទី២
រចនាសម្ព័ន្ធនាយកដ្ឋានផ្គត់ផ្គង់ទឹក​ជនបទ
២.១ តួ​នាទី​ភារកិច្ច​របស់​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ
នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​មាន​តួ​នាទី​ជា​សេនាធិការ​ផ្ទាល់​ឲ​ថ្នាក់​ដឹក​នាំ​ក្រសួង​ទទួល​គ្រប់គ្រង​រាល់​បាតុភាព​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ដែល​កើត​មាន​ឡើង​ក្នុង​ក្រសួង​ដឹកនាំ​ដោយ​ប្រធាន 01 រូប​និង​អនុប្រធាន​មួយ​ចំនួន​ជា​ជំនួយ​ការ​ដែល​មាន​ភារកិច្ច​សំខាន់ៗ​ដូច​ខាង​ក្រោម​៖
·         ផ្ដល់​ព័ត៌មាន​អំពី​ស្ថានភាព​ថវិកា​និង​បាតុភូត​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ដែល​កើត​មាន​ឡើង​ជា​ប្រចាំ​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង​៕
·         ប្រមូល​ផ្តុំ​តម្រូវ​ការ​លើ​គម្រោង​ផែនការ​​ថវិកា​ក្រសួង​ធ្វើ​កម្ម​វិធី​ចំណាយ​និង​តាម​ដាន​រំលឹក​អំពី​ការ​ប្រតិបត្តិ​៕
·         សម្របសម្រួល​និង​អនុវត្ត​ផែនការ​ថវិកា​តាម​ជំពូក​ចំណាយ​របស់​ក្រសួង​។
·         លើ​គម្រោង​ផែនការ​ចំណាយ​ថវិកា​ប្រចាំ​ឆ្នាំ​៕
·         ត្រួត​ពិនិត្យ​សក្ខី ប័ត្រ​ចំណាយ​ឲ​បាន​សមស្រប​តាម​នីតិ​វិធី​ហិរញ្ញវត្ថុ​៕
·         គ្រប់គ្រង​ព័ត៌មាន​វិទ្យា​សកម្ម​ភាព​ខាង​ហិរញ្ញវត្ថុ​និង​បន្ទុក​គណនី​។
·         ត្រួត​ពិនិត្យ​បច្ចេកទេស​នៃ​ការ​ប្រតិបត្តិ​លទ្ធកម្ម​សាធារណៈ​៕
·         គ្រប់គ្រង​តាម​ដាន​និង​ត្រួត​ពិនិត្យ​ចំណូល​ចំណាយ​ឥណទាន​ខ្ចី​បុល​និង​ជំនួយ​របស់​អង្គការ​អន្តរជាតិ
·         ប្រមូល​ចំណូល​ឲ្យ​បាន​សមស្រប​តាម​ច្បាប់​ហិរញ្ញវត្ថុ​ដែល​បាន​កំណត់
·         គ្រប់គ្រង​ចលនទ្រព្យ​អចលនទ្រព្យ​សន្និធិ​សម្ភារ​និង​ធ្វើ​បញ្ជីសារពើភណ្ឌ
·         លើក​គម្រោង​បែង​ចែក​ប្រេង​ឥន្ធនៈ​គ្រឿង​បន្លាស់​សម្រាប់​យានយន្ត​របស់​រដ្ឋ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង
·         លើក​គម្រោង​ផ្គត់ផ្គង់​គ្រឿងចក្រ​សម្ភារ​បរិក្ខារ​គ្រឿង​បន្លាស់​រថយន្ត​និង​សម្ភារ​ផ្សេងៗ​តាម​តម្រូវ​ការ​ចាំ​បាច់​របស់​ក្រសួង
·         ទទួល​និង​បែងចែក​សម្ភារ​បរិក្ខារ​ជូន​ដល់​បណ្ដា​អង្គភាព​នានា​ក្រោម​ឱវាទ​របស់​ក្រសួង
·         គ្រប់គ្រង​បញ្ជី​ជា​ប្រចាំ​នូវ​សលាក ប័ត្រ​និង​គណនេយ្យ​រូបធាតុ
២.២​​​​​​​​អំពី​ឋានានុក្រម​របស់​ថ្នាក់​ដឹក​នាំ​នាយកដ្ឋាន
២.២.១- ប្រធាន​នាយកដ្ឋាន​ទទួល​បន្ទុក​ក្ដាប់​រួម​និង​ទទួល​ខុស​ត្រូវ​រាល់​សកម្មភាព​ការងារ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​ក្រសួង
២.២.២- អនុប្រធាន​នាយកដ្ឋាន​ជា​ជំនួយ​ការ​ទទួល​ដឹក​នាំ​គ្រប់គ្រង​ការងារ​មួយ​ចំនួន​តាម​ភារកិច្ច​ដែល​ប្រធាន​បាន​​បែងចែក​ជូន​។
២.៣អំពី​រចនា​សម្ព័ន្ធ​ដឹក​នាំ​គ្រប់គ្រង​របស់​នាយកដ្ឋាន
នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​គ្រប់គ្រង​ដូច​តទៅ​៖
ក-ការិយាល័យ​រដ្ឋបាល​និង​កិច្ចការ​ទូទៅ
ខ-ការិយាល័យ​គណនេយ្យ
គ-ការិយាល័យ​ហិរញ្ញ​កិច្ច
ឃ-ការិយាល័យ​សម្ភារ
ការិយាល័យ​នីមួយៗ​ត្រូវ​បាន​កំណត់​ការងារ​ដឹកនាំ​គ្រប់គ្រង​តាម​មុខ​ជំនាញ​ដោយ​ប្រធាន 01 រូប​និង​អនុប្រធាន​មួយ​ចំនួន​ជា​ជំនួយ​ការ​៕
២.៤- តួនាទី​ភារកិច្ច​និង​រចនា​សម្ព័ន្ធ​របស់​ការិយាល័យ​និមួយៗ
ក-ការិយាល័យ​រដ្ឋបាល​និង​កិច្ចការ​ទូទៅ
ក.១- តួនាទី​និង​ភារកិច្ច​របស់​ការិយាល័យ​រដ្ឋបាល​និង​កិច្ចការ​ទូទៅ
ការិយាល័យ​រដ្ឋបាល​និង​កិច្ចការ​ទូទៅ​ជា​សេនាធិការ​ផ្ទាល់​ឲ​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​មាន​តួនាទី​ដឹកនាំ​គ្រប់គ្រង​កិច្ចការ​ទូទៅ​នឹង​មាន​ភារកិច្ច​សំខាន់ៗ​ដូច​តទៅ​ះ
·         គ្រប់គ្រង​និង​ពិនិត្យ​រាល់​សំណុំ​លិខិត​ចេញ​ចូល​ក្នុង​អង្គភាព​ទាំង​ខ្លឹមសារ​អក្ខរាវិរុទ្ធ​និង​ទម្រង់​លិខិត​ឲ​បាន​ត្រឹមត្រូវ​មុខ​ដាក់​ជូន​ថ្នាក់​ដឹកនាំ​ពិនិត្យ​សម្រេច​៕
·         គ្រប់គ្រង​បញ្ជី​មន្ត្រី​រាជការ​តាម​ដាន​វត្តមាន​អវត្ដមាន​ប្រចាំ​ថ្ងៃ​ខែ​ឆ្នាំ​ចាត់តាំង​ការ​ចុះ​បេសកកម្ម​លើ​សំណើ​តម្លើង​កាំ​ប្រាក់​បៀវត្ស​និង​លើក​សំណើ​ជូន​គ្រឿង​ឥស្សរ​យស​តាម​សកម្ម​ភាព​ជាក់ស្ដែង​៕
·         គ្រប់គ្រង​ការងារ​និង​កិច្ចការ​ទូទៅ​បំពេញ​បែបបទ​មន្ត្រី​ព្យួរ​ក្របខ័ណ្ឌ​មន្ត្រី​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​នាយកដ្ឋាន
·         គ្រប់គ្រង​ថែរក្សា​ចលនទ្រព្យ​អចលនទ្រព្យ​និង​សម្ភារ​បរិក្ខារ​ដែល​បាន​ទទួល​ប្រើប្រាស់​ក្នុង​នាយកដ្ឋាន​ដោយ​កត់ត្រា​ធ្វើ​បញ្ជីសារពើភណ្ឌ​ឲ​បាន​ត្រឹមត្រូវ​៕
·         គ្រប់គ្រង​និង​លើក​គម្រោង​សុំ​ថវិកា​សម្ភារ​បរិក្ខារ​គ្រឿង​សង្ហារិម​សម្ភារ​ការិយាល័យ​សម្រាប់​ប្រើប្រាស់​ក្នុង​នាយកដ្ឋាន​និង​ទទួល​រៀបចំ​ពិធីការ​និង​សេវាកម្ម​ផ្សេងៗ​៕
ក.២- ឋានានុក្រម​របស់​ថ្នាក់​ដឹកនាំ​ការិយាល័យ​រដ្ឋបាល​និង​កិច្ចការ​ទូទៅ
·         ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​ក្ដាប់​រួម​និង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​។
·         អនុ​ប្រធាន​ការិយាល័យ​ទទួល​ដឹកនាំ​គ្រប់គ្រង​ការងារ​មួយ​ចំនួន​ដែល​ប្រធាន​បាន​បែងចែក​ជូន​។
ក.៣- រចនា​សម្ព័ន្ធ​ក្នុង​ការិយាល័យ​រដ្ឋបាល​និង​កិច្ច​ការ​ទូទៅ​ត្រូវ​បាន​កំណត់​បែងចែក​ជា​បួន​ផែ្នក៖
១- ផ្នែក​របៀប​និង​បូក​សរុប
២- ផ្នែក​ចាត់​តាំង​និង​បណ្ដុះ​បណ្ដាល
៣- ផ្នែក​ផ្គត់ផ្គង់
៤- ផ្នែក​ពិធីការ​និង​សេវាកម្ម
ខ- ការិយាល័យ​គណនេយ្យ
ខ.១-តួ​នាទី​ភារកិច្ច​និង​រចនា​សម្ព័ន្ធ​របស់​ការិយាល័យ​គណនេយ្យ
ការិយាល័យ​គណនេយ្យ​ជា​សេនាធិការ​ផ្ទាល់​ឲ​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​មាន​តួនាទី​គ្រប់គ្រង​ថវិកា​និង​មាន​ភារកិច្ច​សំខាន់ៗ​ដូច​ត​ទៅ​៖
·         គ្រប់គ្រង​បេឡា (ភ្នាក់ងារ​បើក​ផ្ដល់) បើក​ប្រាក់​បៀវត្ស​និង​សោហ៊ុយ​បេសកកម្ម​ក្នុង​ប្រទេស​ក្រៅ​ប្រទេស​និង​ប្រាក់​សង្គ្រោះ​សង្គម​ជូន​មន្ត្រី​រាជការ​៕
·         គ្រប់គ្រង​បញ្ជី​ការ​គណនេយ្យ​សៀវភៅ​បញ្ជី​បេឡា​និង​បញ្ជី​រជ្ជទេយ្យ​បុរេ​ប្រទាន​៕
·         គ្រប់គ្រង​ឯកសារ​ចំណូល​ចំណាយ
·         ការងារ​អាណត្តិ​កិច្ច
·         ការ​បង់​ប្រាក់​ចំណូល​ចូល​ថវិកា​រដ្ឋ
·         ផ្គូផ្គង​បញ្ជី​ចំណាយ​ថវិកា​ជា​មួយ​រតនាគារ​ជាតិ
ខ.២-ឋានានុក្រម​របស់​ថ្នាក់​ដឹកនាំ​ការិយាល័យ​គណនេយ្យ
·         ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​ក្ដាប់​រួម​និង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន
·         អនុ​ប្រធាន​ការិយាល័យ​ជា​ជំនួយ​ការ​ទទួល​ដឹកនាំ​គ្រប់គ្រង​ការងារ​មួយ​ចំនួន​ដែល​ប្រធាន​បាន​បែងចែក​ជូន​។
ខ.៣- រចនា​សម្ព័ន្ធ​ក្នុង​ការិយាល័យ​គណនេយ្យ​ត្រូវ​បាន​កំណត់​បែងចែក​ជា​បួន​ផ្នែក​៖
១. ផ្នែក​ថវិកា​រជ្ជទេយ្យ​បុរេ​ប្រទាន
២. ផ្នែក​បេឡា (ភ្នាក់​ងារ​បើក​ផ្ដល់)
៣. ផ្នែក​គណនេយ្យ​ទូទាត់
៤. ផ្នែក​បូក​សរុប
គ- ការិយាល័យ​ហិរញ្ញ​កិច្ច
គ.១- តួ​នាទី​ភារកិច្ច​ការិយាល័យ​ហិរញ្ញ​កិច្ច
ការិយាល័យ​ហិរញ្ញ​កិច្ច​ជា​សេនាធិការ​ផ្ទាល់​ឲ​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​មាន​តួនាទី​ទទួល​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​និង​មាន​ភារកិច្ច​សំខាន់ៗ​ដូច​តទៅ​ះ
·         ធ្វើ​គម្រោង​ផែនការ​ចំណូល​ចំណាយ​ថវិកា​ប្រចាំ​ឆ្នាំ
·         បែងចែក​ការ​ចំណាយ​ថវិកា​តាម​ជំពូក ,ប្រការ , កឋាខ័ណ្ឌ​និង​វាក្សខ័ណ្ឌ​តាម​តម្រូវ​ការ​ចាំ​បាច់​របស់​ក្រសួង
·         តាម​ដាន​និង​ត្រួត​ពិនិត្យ​ចំណូល​ចំណាយ​ឥណទាន​ខ្ចី​បុល​និង​ជំនួយ​របស់​អង្គការ​អន្តរជាតិ
·         លើក​សំណើ​សុំ​គោល​ការណ៍​បើក​មុខ​ចំណាយ​ទៅ​ក្រសួង​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ
·         ធ្វើ​របាយការណ៍​ចំណូល​ចំណាយ​ប្រចាំ​ខែ​ត្រី​មាស​ឆមាស​និង​ឆ្នាំ
·         ការងារ​និយ័ត​ភាព​ថវិកា
·         ការ​ស្នើ​សុំ​ថវិកា​បំពេញ​បន្ថែម
·         គ្រប់គ្រង​បញ្ជី​ការ​ការងារ​លទ្ធកម្ម​សាធារណៈ
គ.២- ឋានានុក្រម​របស់​ថ្នាក់​ដឹកនាំ​ការិយាល័យ​ហិរញ្ញ​កិច្ច
·         ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​ក្ដាប់​រួម​និង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន
·         អនុ​ប្រធាន​ការិយាល័យ​ជា​ជំនួយ​ការ​ទទួល​ដឹកនាំ​គ្រប់គ្រង​ការងារ​មួយ​ចំនួន​ដែល​ប្រធាន​បាន​បែងចែក​ជូន​។
គ.3- រចនា​សម្ព័ន្ធ​ក្នុង​ការិយាល័យ​ហិរញ្ញ​កិច្ច​ត្រូវ​បាន​កំណត់​បែង​ចែក​ជា​បី​ផ្នែក​៖
១- ផ្នែក​ហិរញ្ញ​កិច្ច
២- ផ្នែក​ថវិកា
៣- ផ្នែក​បូក​សរុប
ឃ-ការិយាល័យ​សម្ភារ
ឃ.១- តួ​នាទី​ភារកិច្ច​ការិយាល័យ
ការិយាល័យ​សម្ភារ​ជា​សេនាធិការ​ផ្ទាល់​ឲ​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​មាន​តួ​នាទី​ទទួល​គ្រប់គ្រង​ថែរក្សា​សម្ភារ​ក្នុង​ឃ្លាំង​និង​មាន​ភារកិច្ច​សំខាន់ៗ​ដូច​តទៅ​៖
·         លើក​គម្រោង​ផែនការ​តម្រូវ​ការ​សម្ភារ​តាម​យថា​ប្រភេទ​នៃ​ការ​ប្រើប្រាស់​ប្រចាំ​ឆ្នាំ
·         គ្រប់គ្រង​ទុក​ដាក់​សម្ភារ​និង​ប្រេងឥន្ធនៈ​តាម​លក្ខណ​បច្ចេកទេស​ធានា​ទាំង​បរិមាណ​និង​គុណភាព
·         គ្រប់គ្រង​សលាក ប័ត្រ​សន្និធិ​សម្ភារ​រក្សា​ទុក​ក្នុង​ឃ្លាំង​និង​តាម​ដាន​សន្និធិ​សម្ភារ​មុខ​ទំនិញ​ជា​ប្រចាំ
·         រៀប​ចំ​គម្រោង​បែងចែក​សម្ភារ​និង​ប្រេងឥន្ធនៈ​ជូន​ដល់​អង្គភាព​និង​អ្នក​ប្រើប្រាស់
·         ធ្វើ​របាយការណ៍​បូក​សរុប​ការ​បញ្ចេញ-បញ្ចូល​សម្ភារ​និង​ប្រេងឥន្ធនៈ​ប្រចាំ​ខែ​ត្រីមាស​ឆមាស​និង​ឆ្នាំ​ជូន​ថ្នាក់​ដឹកនាំ​ពិនិត្យ​និង​សម្រេច​៕
ឃ.២- ឋានានុក្រម​របស់​ថ្នាក់​ដឹកនាំ​ការិយាល័យ​សម្ភារ
·         ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​ក្ដាប់​រួម​ក្នុង​ការិយាល័យ​និង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន
·         អនុ​ប្រធាន​ការិយាល័យ​ជា​ជំនួយ​ការ​ទទួល​ដឹកនាំ​គ្រប់គ្រង​ការងារ​មួយ​ចំនួន​ដែល​ប្រធាន​បាន​បែងចែក​ជូន​។
ឃ.៣- រចនា​សម្ព័ន្ធ​ចាត់​តាំង​ក្នុង​ការិយាល័យ​សម្ភារ​ត្រូវ​បាន​កំណត់​បែងចែក​ជា​បួន​ផ្នែក​ះ
១- ផ្នែក​គណនេយ្យ​សម្ភារ
២- ផ្នែក​គណនេយ្យ​ប្រេងឥន្ធនៈ
៣- ផ្នែក​គ្រប់គ្រង​ឃ្លាំង
៤- ផ្នែក​បច្ចេកទេស​និង​សេវាកម្ម
 ២.៥.ភារកិច្ច​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ​និង​សមត្ថកិច្ច​របស់​នាយក​ដ្ឋាន​ដទៃ​ក្រោម​ឱវាទ​ក្រសួង​អភិវឌ្ឍន៍​ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ត្រូវ​សហការណ៏​គ្នា​ទទួល​ខុស​ត្រូវ​​និង​អនុវត្ត​ការងារ​ទាំង​នោះ​ជា​មួយ​បណ្ដា​ប្រធាន​នាយកដ្ឋាន​និង​បណ្ដា​ប្រធាន​មន្ទីរ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ខេត្ត-ក្រុង​តាម​រយះ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ
២.៦- រាល់​ប្រកាស​ទាំង​ឡាយ​ណា​ដែល​មាន​ខ្លឹម​សារ​ផ្ទុយ​និង​ប្រកាស​នេះ​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍
២.៧- អគ្គនាយក​ទាំង​ពីរ​អគ្គាធិការ​នាយក​ខុទ្ទកាល័យ​ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​បណ្ដា​ប្រធាន​នាយកដ្ឋាន​ប្រធាន​មន្ទីរ​ អភិវឌ្ឍន៍​ជនបទ​ខេត្ត-ក្រុង​ត្រូវ​អនុវត្ត​តាម​ប្រកាស​នេះ​ឲ​មាន​ប្រសិទ្ធ​ភាព​ចាប់​ពី​ថែ្ង​ចុះ​ហត្ថលេខា​នេះ​តទៅ​៕







ជំពូកទី៣
karGPivDÆn_shKmn_
ក-ស្ថានភាពបុគ្គលិក-មន្រ្តីរាជការ៖
-
មន្រ្តីរាជការសរុប ៖
សរុប ៖ ៣៩នាក់
ស្រ្តី ៖ ០៩នាក់

1.
ចំនួនមន្រ្តីរាជការដែលស្ថិតនៅក្នុងភាពទំនេរគ្មានបៀរវត្ស៖ គ្មាន
2.
ចំនួនមន្រ្តីរាជការដែលបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស៖គ្មាន
3.
ចំនួនមន្រ្តីរាជការសម្រាក​លំហែ​មាតុភាព​៖​គ្មាន
4.
សុំច្បាប់បន្តការសិក្សាចំនួន៖ ០២នាក់
5.
ឈឺចំនួន៖ ​០១នាក់
6.
ចំនួនមន្រ្តីរាជការដែលសហការជាមួយអង្គការ និងកម្មវិធី៖
ល.រ
នាម និងគោត្តនាម
ភេទ
មុខងារ
សហការជាមួយអង្គការ រឺកម្មវិធី
1
ឌៀប កាណូរ៉ា
ប
អនុប្រធាននាយកដ្ឋាន
គម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទ IMF
ខ-សកម្មភាពរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍៖
សកម្មភាពរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន
·         ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ និង​ចែក​ចាយ​សៀវភៅ​ស្តី​ពី "​ភារកិច្ច​​អ្នក​​នាំ​​ពាក្យ​​មន្រ្តីព័ត៌មាន​​ និង​​មន្រ្តី​ទំនាក់​​ទំនង​" ​ក្រោម​​អធិបតីភាព​ ឯកឧត្តម ​ខៀវ ​កញ្ញារិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ កាល​​ពី​​ព្រឹក​​ថ្ងៃ​​ទី​០៥​ ខែ​​មករា​ ឆ្នាំ​ ២០១០ នៅ​សណ្ឋាគារសាន់វេ ភ្នំពេញ ។
·         ដឹកនាំ​ និងសម្របសម្រួលកិច្ចប្រជុំជាមួយលោកអនុប្រធាននាយកដ្ឋាន និង​មន្រ្តី​នាយកដ្ឋាន​ដើម្បី​រៀបចំ​ គម្រោង​​ថវិកា​​តាម​​កម្មវិធី​​ប្រចាំ​​ឆ្នាំ​ ២០១០ ​របស់​​នាយកដ្ឋាន​​អភិវឌ្ឍន៍​​សហគមន៍​​ កាល​​ពី​​រសៀល​​ថ្ងៃ​​ទី​​១១​​ ខែ​​ មករា​​ ឆ្នាំ​​ ២០១០​​ នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍។
·         ចូលរួមក្នុងកិច្ចប្រជុំស្តីពីការងាររបស់មជ្ឈមណ្ឌលទាំងបួន ក្រោម​អធិបតីភាព ឯក​ឧត្តម​ សាន វិសាន អនុរដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជ​នបទ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ ​២០១០​ នៅ​សាល​ប្រជុំ​ជាន់​ទី៣​ ក្រសួងអភិវឌ្ឍន៍ជនបទ។
·         ចូល​រួម​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​លទ្ធផល​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ ​២០០៩​ និង​ទិសដៅ​ការ​ងារ​ឆ្នាំ ​២០១០​ នៅ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កោះកុង​ និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ខេត្ត​កែប​ កាល​ពី​ថ្ងៃ​ទី​១៧​ ដល់​ ២០​ ខែ​មករា​ ឆ្នាំ ​២០១០ ។
·         ចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់លេខាធិការដ្ឋានដើម្បីសម្របសម្រួលរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ ការតាំង​ទី​នៅរ​បស់​ប្រជាពលរ​ដ្ឋ នៅ​តាម​បណ្តោយ​ព្រំដែន​ទិស​ខាង​លិច​ និង​ខាង​ជើង​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា ​ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រ​ដ្ឋមន្រ្តី​ក្រសួងអ​ភិវឌ្ឍន៍​ជនបទ ​និង​ជា​ប្រធាន​គណៈកម្មការ​ អន្តរ​ក្រសួង​ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ ២០១០ នៅបន្ទប់ ឯកឧត្តមរដ្ឋមន្រ្តី។
·         ចូល​រួម​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​លទ្ធ​ផល​សន្និបាត​បូក​សរុប​​ការងារ​​ឆ្នាំ​ ​២០០៩​​ និង​​ទិសដៅ​​ការងារ​​ឆ្នាំ​ ​២០១០​​ នៅ​​ម​ន្ទីរ​អភិវឌ្ឍន៍​​ជ​នបទ​​​ខេត្ត​​​តាកែវ​​ ​និង​​​ខេត្ត​​​កណ្តាល​​​ កាល​​​ពី​​​ថ្ងៃ​​ទី ​​២៥​ ​ដល់​​២៦​ ខែ​មករា​ ឆ្នាំ​ ២០១០​ ។
·         ចូល​រួម​វគ្ក​បណ្តុះបណ្តាលស្តី​ពី​ផែន​ការ​យុទ្ធសាស្រ្ត​នៃ​ការ​រៀបចំ​ថវិកា​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​ ​និង​​ហិរញ្ញវត្ថុ​​ ពី​​ថ្ងៃ​​ទី​​២៥​ ​-២៨​​ ខែ​​​មករា​​​ ឆ្នាំ​​ ​២០១០​​​ នៅ​​​ក្រសួង​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុ​។
·         រៀបចំត្រួតពិនិត្យឯកសារគម្រោងថវិកាតាមកម្មវិធីឆ្នាំ​ ២០១០​ របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ ។

ក-ស្ថានភាព​បុគ្គលិក-មន្ត្រី​រាជការ៖
នាយកដ្ឋាន​មាន​មន្រ្តីរាជការ​សរុប ៣៩​នាក់ ក្នុង​នោះ​ស្ត្រី ០៩​នាក់ ។ ​នាយកដ្ឋាន​ពុំ​មាន​មន្ត្រីរាជការ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ទំនេរ​គ្មាន​បៀវត្ស ​មន្ត្រីរាជការ​ដែល​បាន​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ ​ឬ​មន្ត្រី​រាជការ​សម្រាក​លំហែ​មាតុភាព​ទេ ប៉ុន្តែ​មាន​មន្រ្តីសុំ​ច្បាប់​បន្ត​ការ​សិក្សា​ចំនួន ០២​នាក់ ឈឺ​ចំនួន ​០១​នាក់ និង​​មន្ត្រីរាជការ​ដែល​កំពុង​សហការ​ជាមួយ​អង្គការ និង​កម្មវិធី​នានា​ម្នាក់​គឺ​លោក ឌៀប កាណូរ៉ា ឋានៈ​អនុប្រធាន​នាយកដ្ឋាន និង​ជា​នាយក​គម្រោង​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ ក្រោម​ថវិកា​បង្វែរ​ពី​ការសង IMF ។
ខ-សកម្មភាព​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍៖
សកម្មភាព​របស់​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន
·         ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ដើម្បី​ពិនិត្យ​លើ​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត និង​លើក​ទិសដៅ​ការងារ​បន្ត​របស់ លេខាធិការដ្ឋាន​ដើម្បី​សម្របសម្រួល​រៀបចំ និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ការ​តាំងទី​លំនៅ​របស់​ប្រជាពលរដ្ឋ នៅ​តាម​បណ្ដោយ​ព្រំដែន​ទិសខាងលិច និង​ខាង​ជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ ក្រសួង​អភិវឌ្ឍន៍​ជនបទ ។
·         ចូលរួម​ប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ និង សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​វិធាន​នៃ​ការ​បង្កើត និង​ការ​ប្រព្រឹត្ត​ទៅ​របស់ គ..អ.ភ. នៅ​សាល​ប្រជុំ D នៃ​ទីស្តី​ការ គណៈរដ្ឋមន្ត្រី កាល​ពី​ព្រឹក​ថ្ងៃ​ទី ០២-០៣ ខែ ធ្នូ ឆ្នាំ ២០០៩ ។
·         ចូលរួម​ប្រជុំ​ពិភាក្សា​ពី​ផែន​ការ​សកម្មភាព​ឆ្នាំ ២០១១-២០១៥ របស់​អង្គការ UNICEF នៅ​ទីស្ដីការ​ក្រសួង អភិវឌ្ឍន៍​ជនបទ នា​ថ្ងៃ​ទី ០៣ ខែ ធ្នូ ឆ្នាំ ២០០៩ ។
·         ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​គ្រប់គ្រង​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​ត្រៀម​ឯកសារ​សម្រាប់​ រៀបចំ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០០៩ និង​ទិស​ដៅឆ្នាំ ២០១០ ក្រោម​អធិបតីភាព ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ កាល​ពី​ថ្ងៃ​ទី ០៤ ខែ ធ្នូ ឆ្នាំ ២០០៩ នៅ​សាល​ប្រជុំ​ក្រសួង​អភិវឌ្ឍន៍ ជនបទ ។
·         ចូលរួម​កិច្ច​ប្រជុំ​គណៈកម្មាធិការ​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់​ជាតិ កាលពី​ថ្ងៃ​ទី ០៧ ខែ ធ្នូ ឆ្នាំ ២០០៩ ។
·         ចូលរួម​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹក​នាំ​នាយកដ្ឋាន និង​ប្រធាន អនុប្រធាន​ការិយាល័យ ដើម្បី​រៀបចំ​ឯកសារ​សន្និបាត របស់​ក្រសួង កាល​ពី​ថ្ងៃ​ទី ០៧ ខែ ធ្នូ ឆ្នាំ ២០០៩ ។
·         ចូលរួម​ក្នុង​អង្គប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ និង​អនុក្រឹត្យ​ស្ដីពី​វិធាន​នៃ​ការ​បង្កើត និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ កាលពី​ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០០៩ នៅ​សាល​ប្រជុំ D នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ។
·         ចូលរួម​ប្រជុំ​ពិនិត្យ​ឯកសារ​បកប្រែ​ស្ដីពី​ការ​អភិវឌ្ឍន៍​សហគមន៍​ជនបទកាល​ពី​ថ្ងៃ​ទី ០៨ ខែ ធ្នូ ឆ្នាំ២០០៩ ។
·         ចូលរួម​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៨ របស់​ក្រុម​ការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ ក្រោម អធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ ធ្នូ ឆ្នាំ ២០០៩ នៅ សាល​ប្រជុំ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ។
·         ចូលរួម​សម្ពោធ​ការដ្ឋាន​ធ្វើ​ផ្លូវ នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍​ជនបទ កាល​ពី​ថ្ងៃ​ទី ១០-១២ ខែ ធ្នូ ឆ្នាំ ២០០៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
·         ចូលរួម​ក្នុង​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ពី​ដំណើរការ ការងារ​អភិវឌ្ឍន៍​តាម​បណ្ដោយ​ព្រំដែន​ទិស​ខាងលិច និង​ខាង ជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្ដម​ប្រធាន​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ កាល​ពី ព្រឹក​ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ព្រះវិហារ ។
·         ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍ ក្រោម​អធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៤ ខែ ធ្នូ ឆ្នាំ ២០០៩ នៅ​សាល​ប្រជុំ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ។
·         អម​ដំណើរ​ក្រុម​សិល្បៈ​ចុះ​ទៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដើម្បី​បង្ហាត់​បង្រៀន​ចម្រៀង​ជាតិ គឺ​បទ​ពង្សាវតាខ្មែរ និង​ភ្លេង​ជាតិ​នគររាជ​ដល់​យោធា​សមរភូមិ​មុខ កាល​ពី​ថ្ងៃ​ទី ១៤-១៦ ខែ ធ្នូ ឆ្នាំ ២០០៩ ។
·         ចូលរួម​ក្នុង​អង្គប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​ថ្លែងការណ៍ ស្ដីពី​គោល​នយោបាយ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​ជូន​អតីត​កងកម្លាំង​ប្រដាប់​អាវុធ និង​គ្រួសារ កាល​ពី​ព្រឹក​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០០៩ នៅ​សាល​សន្និសីទ​ចតុមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
·         ចូលរួម​ក្នុង​អង្គប្រជុំ​ចង្អៀត​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ព្រះរាជ​ក្រឹត្យ​ស្ដីពី​គណៈ​ធម្មាធិការ​អភិវឌ្ឍន៍​ភូមិ និង សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​វិធាន​នៃ​ការ​បង្កើត និង​ការ​ប្រព្រឹត្ត​ទៅ​របស់ គ..អ.ភ.កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ ធ្នូ ឆ្នាំ ២០០៩ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ។
ក.ការអភិវឌ្ឍ​ក្របខ័ណ្ឌ​គោល​នយោបាយ​​និង​ឯកសារគតិយុត្ដ
ក្របខ័ណ្ឌ​គោល​នយោបាយ ដែល​ត្រូវ​បាន និង​កំពុង​បន្ដរៀបចំមាន ៖
·         ដាក់​ឱ្យ​ដំណើរ​ ការផែនការ​ថវិកា​តាម​កម្មវិធី​ឆ្នាំ ២០១០ លើកម្មវិធី​ធំៗ​ចំនួន ៣ និង មាន​សកម្មភាព​ចំនួន ៤០
o កំពុង​ដំណើរ​ការប្រមូល​ ទិន្នន័យ​ដើម្បី​រៀបចំ​ផែនការ​វិនិយោគ​សាធារណៈ និង​ផែនការ​យុទ្ធសាស្ដ្រ​ថវិការ​យៈពេល​មធ្យម២០១១-២០១៣របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ
o បន្ដ​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​ អភិវឌ្ឍន៍​ជនបទ ២០០៩-២០១៣ (ផ.យ.អ.ជ ២០០៩-២០១៣)​(Strategy Rural Development Plan 2009-2013) ក្នុង​ដំណាក់កាល​វិភាគ​ទិន្នន័យ និង​រៀបចំ សេចក្ដី​ព្រាង​ផែនការ​យុទ្ធសាស្ដ្រ​នេះ
oបន្ដ​ពិនិត្យ​កែ​សម្រួល​រៀបចំ​គោលនយោបាយ​ផ្លូវ​ជនបទ
oបន្ដ​រៀបចំ​គោលការណ៍​ណែនាំ​ស្ដីពី​ ការលើក​កម្ពស់​ប្រតិបត្ដិ​អនាម័យ​នៅ​តាម​សហគមន៍​ជនបទ
o យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពីវិស័យ​ ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ នឹង​ត្រូវ​បញ្ចប់​នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០១០
o បន្ដ​រៀបចំ​សេចក្ដី​ព្រាង​ប្រកាស​ អន្តរក្រសួង ស្ដី​ពីគណៈកម្មាធិការ​អភិវឌ្ឍន៍ភូមិ ជាមួយ​ក្រសួង​មហា ផ្ទៃ​ ដើម្បី​កំណត់​វិធាន​នៃ​ការ​បង្កើត និង​ការ​ប្រព្រឹត្ដ​ទៅ​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ។
ខ. គម្រោង​ ហេដ្ឋារចនាសម្ព័ន្ធខេត្ដ និង​ជនបទ (PRIP/MRD)
ជា​គម្រោង​ជំនួយ​របស់​ធនាគារ​ពិភពលោក ក្រោម​ឥណទាន IDA Credit N.3822-KH សម្រាប់​ស្តារ​ផ្លូវឡើង​វិញ និង​ធ្វើ​ការ​ថែទាំ​ប្រចាំ​ផ្លូវ​ជនបទ ក្នុង​ខេត្ដគោល​ដៅចំនួន ០៤ គឺ ខេត្ដ​កំពង់ធំ ខេត្ដ​សៀមរាប ខេត្ដ​ព្រះវិហារ និង​ខេត្ដ​ឧត្ដរមានជ័យ ។ ត្រីមាស​ទី ១ ឆ្នាំ ២០១០ នេះ គម្រោង​បា​ន​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​៖
- រៀបចំ​សំណុំ​ឯកសារ​ ជួសជុល​ផ្លូវ​ថែទាំ​ខួប​អង្គរជុំ-វ៉ារិន នៅ​ខេត្ដ​សៀមរាប ដាក់ចូល​ផែនការ​ថែ​ទាំ​ប្រចាំ​ឆ្នាំ ២០១០ របស់​នាយកដ្ឋាន​ផ្លូវ​លំ​ជនបទ និង​បាន​ប្រកាស​ផ្សព្វផ្សាយ​ស្វែង​រក​ក្រុមហ៊ុន​ម៉ៅការ​ក្នុងស្រុក ដើម្បី​ចូល​រួម​ដេញ​ថ្លៃ​គម្រោង​នេះ​នៅ​ខេត្ដ​ព្រះវិហារ ។
-
បញ្ជូន​មន្ដ្រី​អនុវត្ដ​ គម្រោង​ទាំង ០៤ ខេត្ដ និង​មន្រ្តី​គម្រោង PRIP-PMO ចូល​រួម​ វគ្គ​បណ្ដុះបណ្ដាល បន្ដ​ឆ្នាំ​ទី ២ ក្នុង​គម្រោង PRIP/MRD
-
ជួបប្រជុំ​ជាមួយតំណាង​ ធនាគារ​ពិភពលោក ចំនួន ០៣ លើក ដោយមានវត្ដមានឯកឧត្ដម រដ្ឋមន្ដ្រី​ផងដែរ
-
ចុះពិនិត្យ​ ការងារជាក់ស្ដែង និងកំណត់ដើមឈើដែល​ប៉ះពាល់ដល់​ប្រជាពលរដ្ឋ ១៩ គ្រួសារ​ដែល​រស់​នៅ​តាម​ដងផ្លូវប្រាសាទល្បើក ទៅ​ភូមិ​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ
-
ចុះ​ពិនិត្យការងារ​សាងសង់​ផ្លូវស្វាយប៉ាត ស្ដៅ ខេត្ដ​ព្រះវិហារ ប្រវែង ១៧,៥ គម និង​ថែទាំប្រចាំ​នៅ ខេត្ដ​សៀមរាប និង ខេត្ត​កំពង់ធំ សរុប​ប្រវែង ៤៦,៣៧២ គម
-
ប្រគល់-ទទួល​សម្ភារៈ​ដល់​គម្រោង​ខេត្ដ​មាន ខេត្ដ​កំពង់ធំ ខេត្ត​សៀមរាប ខេត្ត​ព្រះវិហារ Camera Olympus ០១ គ្រឿង External Drive ០១ គ្រឿង​សម្រាប់​ខេត្ដនិមួយៗ ដោយ​ខេត្ត​ឧត្តរមានជ័យ​​ទទួល​បាន Camera Olympus០១គ្រឿង
-
ការថែ​ទាំផ្លូវជាប្រចាំ​ មានខេត្ដ​កំពង់ធំ ថែទាំ​ផ្លូវបាន ៣៧.៣៧២ គម សម្រេច​បាន ៦០% និង​ខេត្ដសៀម​រាប លើ​ប្រវែង ០៩ គម សម្រេច​បាន ៤០ %។


សេចក្តីសន្និដ្ឋាន
ដើម្បី​រួមចំណែក​អនុវត្ដឱ្យ​បានជោគជ័យ​នូវយុទ្ធសាស្ដ្រ​ចតុកោណដំណាក់​កាលទី ២ ដែល​ជារបៀប​​វារៈ​​គោល​នយោបាយ សង្គម សេដ្ឋកិច្ច នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាលទី ៤ នៃរដ្ឋសភា ដែលមាន សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី ក្រសួង​អភិវឌ្ឍន៍​ជនបទ អនុវត្ដ និង​បន្ដកិច្ច​ខិតខំ​ប្រឹងប្រែង​ទៅ​មុខ​ទៀត ជា​មួយការ​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​ច្បាស់​លាស់ តាម​ វិស័យ​និមួយៗ​ដោយ​មានការ​ត្រួតពិនិត្យ​តាមរយៈ​ការពង្រឹង​យន្ដការគ្រប់​តាម​បណ្ដារាជធានី ខេត្ដ គ្រប់​ថ្នាក់ គ្រប់ផ្នែក សំដៅ​លើក​កម្ពស់​​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​ជនបទ និង​រួមចំណែក​កាត់​បន្ថយ​ភាព​​ក្រីក្រ ស្រប​តាម​គោល​នយោបាយ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា។
គណៈកម្មការអន្តរក្រសួងមានតួនាទីជាស្នូល​   ក្នុងការសម្របសម្រួលការចូលរួមចំណែកគ្រប់ប្រ​ភេទ​ ក្នុងការអភិវឌ្ឍន៍ពីសំនាក់ក្រសួងស្ថាប័ន​​​​​អាជ្ញាធរ​សារធារណៈគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍន៍អង្គការ​មិនមែនរដ្ឋាភិបាល​និង​វិស័យឯកជន។​ក្នុងន័យនេះសមាជិកគណៈកម្មាធិការអន្តរក្រសួងគ្រប់រូបមានភារកិច្ច​ក្នុងការធើ្វឲ្យមានទំនាក់ទំនង់និងកិច្ចសហប្រតិបត្តិការល្អរវាងគណៈកម្មាការនិងក្រសួង ស្ថាប័ន ។
គណៈកម្មការអន្តរក្រសួងត្រូវមានផែនការសកម្មភាពរបស់ខ្លួនច្បាស់លាស់ និង ជាដំណាក់កាលៗ​ជានិច្ចកាលត្រូវធើ្វយ៉ាងណា ធានាឲ្យផែនការដែលបានរៀបចំ និង អនុម័តរួចហើយត្រូវបានអនុវត្តប្រកប​ដោយប្រកបដោយប្រសិទ្ធភាព និង មានលទ្ធផលល្អ ៕

















]bsm<½næ



Éksareyag
-     www.google.com
-     www.nida.com
















                                                                                                                                                     












                                                      



No comments:

Post a Comment