Thursday, August 4, 2011

Who built Angkor Thom?

Angkor Thom (Khmer: អង្គរធំ; literally: "Great City") was the last and most enduring capital city of the Khmer empire. It was established in the late twelfth century by king Jayavarman VII. It covers an area of 9 km², within which are located several monuments from earlier eras as well as those established by Jayavarman and his successors. At the centre of the city is Jayavarman's state temple, the Bayon, with the other major sites clustered around the Victory Square immediately to the north.
Angkor Thom was established as the capital of Jayavarman VII's empire, and was the centre of his massive building programme. One inscription found in the city refers to Jayavarman as the groom and the city as his bride. (Higham, 121)
Angkor Thom seems not to be the first Khmer capital on the site, however. Yasodharapura, dating from three centuries earlier, was centred slightly further northwest, and Angkor Thom overlapped parts of it. The most notable earlier temples within the city are the former state temple of Baphuon, and Phimeanakas, which was incorporated into the Royal Palace. The Khmers did not draw any clear distinctions between Angkor Thom and Yashodharapura: even in the fourteenth century an inscription used the earlier name. (Higham 138) The name of Angkor Thom — great city — was in use from the 16th century.
The last temple known to have been constructed in Angkor Thom was Mangalartha, which was dedicated in 1295. Thereafter the existing structures continued to be modified from time to time, but any new creations were in perishable materials and have not survived. In the following centuries Angkor Thom remained the capital of a kingdom in decline until it was abandoned some time prior to 1609, when an early western visitor wrote of an uninhabited city, "as fantastic as the Atlantis of Plato" which some thought to have been built by the Roman emperor Trajan. (Higham 140) It is believed to have sustained a population of 80,000-150,000 people.






Topic: Who built Angkor Thom
អង្គរធំគឺជារាជធានីចុងក្រោយគេបង្អស់ និងឋិតថេរជាងគេនៃសម័យអង្គរ រហូតដល់សតវត្សរ៍ទី១៥ ដែលជារាជធានីដ៏អស្ចារ្យមួយ និងជាកន្លែងសាសនា និងរដ្ឋបាលនៃអាណាចក្រខ្មែរ។ ទីក្រុងនេះត្រូវបានកាសាងឡើងនៅចុង​សតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧(១១៨១-១២២០) (មរណនាមៈ មហាបរមសង្គតបទ)។ ទីក្រុងនេះគ្របដណ្តប់លើផ្ទៃដីដែលមានទំហំ ៩គីឡូម៉ែត្រក្រលា ដែលមានពូជនីយដ្ឋានជាច្រើនបន្សល់ទុកតាំងពីសម័យមុនៗមក និងសម័យព្រះបាទជ័យវរ្ម័នទី៧ និង អ្នកស្នងរាជពីអង្គបានកសាងជាបន្តបន្ទាប់។
នៅចំកណ្តាលនៃទីក្រុងនេះមានប្រាសាទមួយតំណាងអោយព្រះបាទជ័យវរ្ម័នទី៧គឺប្រាសាទបាយ័ន។ អង្គរធំត្រូវបានកសាងជារាជធានីរបស់​ព្រះបាទជ័យវរ្ម័នទី៧ និងជាមជ្ឈមណ្ឌលនៃស្ថាបនាសំនង់នានារបស់ព្រះអង្គ។ សិលាចារិកមួយដែលគេបានរកឃើញនៅរាជធានី​បញ្ជាក់ថាព្រះបាទជ័យវរ្ម័នទី៧ជាកូនកំលោះ និង រាជធានីជាកូនក្រមុំរបស់ទ្រង់។
ប្រវត្តិ
ពាក្យថាអង្គរធំ គឺមានន័យថាជារាជធានី ឬជាទីក្រុងដែលធំ។ រាជធានីនេះបានកសាងឡើងតាំងពីចុងសតវត្សរ៍ទី៩ ដោយព្រះបាទយសោវរ្ម័នទី១ មានឈ្មោះថា យសោធរបុរ ឬគ្រីយសោធរបុរ តាមសិលាចារិក។ តាមសិលាចារិកសម័យកណ្តាលខ្លះទៀតថាអង្គរធំ គឺហៅថាមហានគរ ឬឥន្ទ្រប្រស្ថបុរី ដែលមានទំរង់អាចយកជាការបាន គឺឥន្រ្ទប្រគ្ថ ឥន្ទីប្រាស់ ឥន្ទិបដ្ថ។
ទីតាំងភូមិសាស្រ្ត
រាជធានីនេះលាតសន្ធឹងពីមាត់ស្ទឹងសៀមរាបដែលជាដៃនៃបឹងទន្លេសាប ចំងាយប្រហែល ០,២៥ម៉ាយល៍ពីស្ទឹង។ ទីក្រុងនេះមានផ្លូវចូលចំនួន៥នៅទិសនិមួយៗ៖ ទ្វារខ្មោច (នៅទិសខាងកើត), ទ្វារដីឆ្នាំង (នៅទិសខាងជើង), ទ្វារតាកៅ (នៅទិសខាងលិច), ទ្វារទន្លេអ៊ុំ (នៅទិសខាងត្បូង) និងទ្វារជ័យ (នៅទិសខាងកើតចំពីមុខព្រះបរមរាជវាំងក្នុងខេត្តសៀមរាប)។ គោបរៈនៃទ្វារនិមួយៗមានព្រហ្មមុខបួន។ ទ្វារនៅទិសខាងត្បូងក្រុងអង្គរធំស្ថិតនៅចំងាយ ៧,២គីឡូម៉ែត្រពីខាងជើងក្រុងសៀមរាប និង ១,៧គីឡូម៉ែត្រពីខាងជើងច្រកចូលប្រាសាទអង្គរវត្ត។ កំពែងព័ទ្ធជុំវិញនីមួយៗមានប្រវែង៣គីឡូម៉ែត្របួនជ្រុង និងមានកំពស់៨ម៉ែត្រព័ទ្ធជុំវិញដោយគូទឹក ហ៊ុំព័ទ្ធលើផ្ទៃដី ៩គម។ កំពែងជុំវិញអង្គរធំគឺតំណាងអោយជញ្ជាំងថ្មជុំវិញផែនដី និងជាជួរភ្នំព័ទ្ធជុំវិញភ្នំព្រះសុមេរុ រីឯគូទឹកព័ទ្ធជុំវិញតំណាងអោយសមុទ្រ។
ស្ពាននាគក្រុងអង្គរធំ


                                                                                                                                                                    ស្ពាននាគអង្គរធំ
កេរដំណែលជាច្រើនដែលបានបញ្ជាក់ថា ខែ្មរជាជាតិសាសន៍មួយដ៏ចំណាស់រស់នៅលើទឹកដីរបស់ខ្លួន ហើយ បានកសាងប្រទេសជាតិឲ្យមានសេដ្ឋកិច្ចរីកចំរើនរុងរឿង និង​មាន​វប្បធម៌‌​ខ្ពង់ខ្ពស់​នៅ​តំបន់អាស៊ីអាគេ្នយ៍។ កេរដំណែលទាំងនោះរួមមាន ប្រាង្គប្រាសាទ បារាយណ៍ ផ្លូវថ្នល់ ស្ពាន និងឧបករណ៍ប្រើប្រាស់ធ្វើពីថ្ម ដីដុត លោហៈ ស្ពាន់ មាសលង្អិន ដែល​មាន​អាយុកាល​ដ៏​ចំណាស់។ ចំណែកឯស្ពាននាគនៅខ្លោងទ្វារ ចូលអង្គរធំខេត្តសៀមរាប គេឃើញមានចម្លាក់ទេវតា និងយក្ស ទាញព្រ័ត្រឈរកាន់ក្បាលនាគទាំងសងខាង ដើម្បី​យក​ទឹកអម្រឹត​ដែល​ឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនាយ៉ាងជ្រាលជ្រៅ និងការរីកចំរើននៃប្រព័ន្ធគមនាគមន៍ និងទ្វារទឹក។
យោងតាមឯកសារប្រវត្តិសាស្រ្តបានបញ្ជាក់ថា នៅសម័យមហានគរដ៏រុងរឿង គេសងេ្កតឃើញមាន សមិទ្ធផលជាច្រើនបានរីកព្រោងព្រាតពាសពេញផៃ្ទប្រទេស ជាពិសេស ស្ពាន ថ្នល់ ដែល​ជា​មធ្យោបាយ​ក្នុងការធើ្វដំណើរ និង ជាទ្វារទឹកដ៏សំខាន់ក្នុងការងារកសិកម្ម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេបានប្រទះឃើញ​ផ្លូវ២ខែ្សធំ និង​២ខែ្ស​តូចៗ​ទៀត​សំរាប់​តភ្ជាប់​ពី​រាជធានី​អង្គរ​ទៅ​កាន់​តំបន់​នានា និងស្ពាន បុរាណមួយចំនួនទៀតសំរាប់តភ្ជាប់ប្រព័ន្ធគមន៍ក៏ដូចជា ទ្វារទឹកសំរាប់ការងារកសិកម្មផងដែរ។ ស្ពាន​បុរាណ​ទាំងនោះ​ខ្លះចាស់ទ្រុឌទ្រោម និង​ខ្លះ​ទៀត​នៅ​មាន​គុណភាព​ល្អ​អាច​ប្រើប្រាស់​បាន ហើយ​មានរចនា រូបនាគ គ្រុឌ យក្ស ទេវតា ឆ្លុះបញ្ចាំងពីទស្សនសាសនាទៀតផង។ ចំណែក​ស្ពានថ្មមានរូបនាគ យក្ស និងទេវតា ទាញក្បាលនាគ ដែល​ស្ថិត​នៅ​ខាងមុខ​ខ្លោងទ្វារនៃទីក្រុងអង្គរធំអតីតរាជធានីសម័យបុរាណ ហើយរូបចម្លាក់នេះ ក៏បានទទួលរងនូវការគំរាមកំហែងដោយសារ សង្រ្គាមខូចខាតអស់មួយចំនួន។ ពិសេស​ចំលាក់​ស្ពានរូបនាគ​នៅ​ខាង​មុខខ្លោងទ្វារ​ប្រាសាទអង្គរធំ ផែ្នកខាងត្បូងឆ្លងកាត់ទនេ្លអុំ ដែលកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ សម័យមហានគរនោះមាន ចម្លាក់ទេវតា និង​យក្ស​កាន់​ក្បាល​នាគ​ទាញ​ព្រ័ត្រ​ម្ខាង៥៤។ ចម្លាក់​ដ៏​រស់រវើក​នេះ​មានការអះអាងថាជា និមិត្តរូបនៃការចម្លងមនុស្សទៅកាន់ឋានបរមសុខគ្មានការកើត ចាស់ ឈឺ ស្លាប់ឡើយ ដែលទទួលឥទ្ធិពល ពីព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនាដើម្បីដណ្តើមយកទឹកអម្រឹតទៅផឹកឲ្យមានជីវិតអមតៈ។ នៅក្នុង គម្ពីរឥណ្ឌាបុរាណ ក៏មានចែងអំពីបញ្អានេះដែរ គឺឋានមនុស្ស និងឋានលើតភ្ជាប់គ្នាទៅដោយបន្ទាត់ ពិសិដ្ឋ​មួយ​តំណាងឲ្យ ឥន្ទធនូដែលមានកសិណទឹកតំណាងឲ្យចក្រវាល។ អត្ថន័យនៃចម្លាក់នេះ ត្រូវបានស្ថាបត្យករយើងឆ្លាក់នៅតាមវត្តអារាម និងទីសាធារណៈ មួយចំនួនរហូតដល់សព្វថៃ្ង ដែល​មាន ការអះអាងថា ព្រះពុទ្ធបរមគ្រូនៃយើងបានយាងចុះពីឋានសួគ៌‌ត្រៃត្រិង្សតាមជណ្តើរឥន្ទធនូនេះ ហើយ ជណ្តើរ​នេះ​នឹង​ជួយ​ចំលង​មនុស្ស​ដែល​ធ្វើ​បុណ្យ​សន្សំ​កុសល​បានច្រើន​ឲ្យ​ទៅ​កើត​នៅ​ឋានសួគ៌‌​ទៀត​ផង។ ​មាន​ការកត់សំគាល់ថា ចាប់តាំងពីសម័យអង្គរ នាគច្រើនតែងទ្រដោយមករ ដែលតំណាងឲ្យត្រីសមុទ្រ នាគក៏ជាយានជំនិះអចិន្រៃ្តយ៍របស់ព្រះភិរុណ ដែល​គេ​សងេ្កត​ឃើញ​នៅ​តាម​ក្បាច់ចម្លាក់​ខាងជើងប្រាសាទអង្គរវត្ត និងជួនកាលមានសត្វនាគអូសរទេះទៀតផង។
ចំណែកក្នុងទេវកថានាគឈ្មោះថា វាសុគិ ដែល​ត្រូវគេចាប់យក​មក​ធើ្វ​ជា​ខែ្ស​សំរាប់​បង្វិលស្នូលនៃ​លោហធាតុដោយ​យកភ្នំមន្ទរមកធ្វើជាប្រដាប់កូរ ដើម្បីយកទឹកអម្រឹត ហើយ​នៅ​ផែ្នកក្បាល​គេ​ឃើញ​​មានពពួកយក្ស​ចំនួន៩២នាក់ និងផែ្នកកន្ទុយគឺមាន ទេវតាចំនួន៨អង្គ កំពុងកាន់កន្ទុយនាគយ៉ាងណែននៅនឹងដៃ ដើម្បីទាញបង្វិលភ្នំនេះឲ្យកើតជាភោគផល។ ដោយសារ​នាគ​មាន​សារសំខាន់​បែបនេះ ទើបគេសងេ្កតឃើញ​ស្ថាបត្យករ​យើងឆ្លាក់នៅតាម ខ្លោងទ្វារ ផែ្តរ ស៊ុម ហោងជាង និង​តាមផ្លូវចូល​វត្តអារាម​និង​ប្រាសាទយ៉ាងច្រើន​តាំងពីសម័យបុរាណ​រហូតដល់​សព្វថៃ្ង។ ចំណែកឯក្នុងជីវភាពរស់នៅប្រចាំថៃ្ងការកសាងស្ពានឆ្លងកាត់ព្រែក ស្ទឹង ទនេ្ល ដើម្បីតភ្ជាប់ប្រព័ន្ធ គមនាគមន៍ និងជាទ្វារទឹកដ៏សំខាន់សំរាប់ការងារកសិកម្មទៀតផង ហើយ​ស្ពាន​ទាំងនោះ​បន្ទាប់​ពី​កសាង​រួច គេតែងរចនារូបនាគលំអផងដែរ។ សំណង់​ស្ពាននាគ​នៅខ្លោងទ្វារអង្គរធំនេះបានឆ្លុះបញ្ចាំងពីជំនឿសាសនារបស់សង្គមខែ្មរយ៉ាងជ្រាលជ្រៅ ចំពោះ​ទឹកអម្រឹត​ដែលជាវត្ថុ​ស័ក្តិសិទ្ធិ​អាច​ជួយ​ឲ្យ​មនុស្ស​រួចផុតពីជំងឺបៀតបៀនឧបទ្រព្យចង្រៃ មានសិរី សួស្តី ជាពិសេសមានជីវិតអមតៈទៀតផង លើសពីនេះទៀតសំណង់ស្ពាននេះ ក៏មិនខុសបែ្លកពីស្ពាន នានាដែរ គឺ​បានឆ្លុះបញ្ចាំង​ពី​ការរីកចំរើន នៃប្រព័ន្ធគមនាគមន៍ទ្វារទឹកដែលជាប្រភព នៃការងារកសិកម្ម និង​ទំនៀមទំលាប់​ប្រពៃណី​របស់​ជាតិសាសន៍ខែ្មរ​ដែល​និយមឆ្លាក់​រូបនាគ​នៅ​តាម​វត្តអារាម សំណង់ប្រាសាទ និង ទីសាធារណៈនានា។


No comments:

Post a Comment